អំពីវគ្គសិក្សា

វគ្គសិក្សាប្រព័ន្ធឌីជីថលកំរិតមូលដ្ធានមានការគាំទ្រពី YBI និង Google.org ដើម្បីជួយដល់សហគ្រិនស្រ្តីទទួលបាននូវការណែនាំពីជំនាញផ្នែកឌីជីថលកម្រិតមូលដ្ឋានដែលអាចឲ្យពួកគាត់អនុវត្តបានភ្លាមៗនៅក្នុងអាជីវកម្មរបស់គាត់ ជាពិសេសដើម្បីចាប់ផ្តើមស្វែងរកទីផ្សារបន្ថែមនៅលើបណ្តាញសង្គម ក៏ដូចជាប្រព័ន្ធឌីជីថលនានា។ 

កំឡុងពេលសិក្សាសហគ្រិនស្រ្តីនឹងទទួលបានការណែនាំទៅលើ៖
🔸មុខងារបច្ចេកវិទ្យាកម្រិតមូលដ្ឋានដែលអាចជំរុញការប្រតិបត្តិផ្សេងៗក្នុងអាជីវកម្ម
🔸ធនធានក្នុងការគាំទ្រដំណើរការអាជីវកម្មនៅលើអនឡាញ
🔸ការគ្រប់គ្រងអាជីវកម្ម និងហិរញ្ញវត្ថុក្រោយការមកដល់ជំងឺកូវីដ-19

វីដេអូពីបទពិសោធន៍សិក្ខាកាមដែលបានរៀន៖

1. តាន់ ស្រីពៅ APAGE Cafe

2. ណម ប៊ុនណាក់ Village Work

3. តេង ធីតា Thida Wedding and Salon



ចាប់ផ្តើមរៀនដោយអត់គិតថ្លៃ

ដោយមានការគាំទ្រពី YBI និង Google.org